Tag Archives: Genetic
ប្រវត្តិ ចូហាន ម៉ង់ដែល(១៨២២-១៨៨៤)
ចូហាន ម៉ង់ដែល ក្រេក័រ ចូហាន ម៉ង់ដែល កើតនៅថ្ងៃ ២០ កក្កដា ១៨២២ ស្លាប់នៅថ្ងៃ ៦ មករា ១៨៨៤ គាត់ជាអ្នកវិទ្យាសាស្ត្រជនជាតិអូទ្រីស តែនិយាយភាសាអាឡឺម៉ង់។ម៉ង់ដែល បានកើតនៅក្នុងគ្រួសារកសិករមួយនៅភូមិ ហេនស៊ិនឌ័រ តំបន់ស៊ីលសៀន នៃចក្រភពអូទ្រីស (តែជាផ្នែកមួយនៃសាធារណរដ្ឋឆែកសព្វថ្ងៃ) និងត្រូវបានកគេទទួលស្គាល់នៅជំនាន់ក្រោយថាជាស្ថាបនិកនៃវិទ្យាសាស្ត្រពន្ធុវិទ្យា ឬ សេនេទិច។ស្នាដៃគាត់ត្រូវបានរកឃើញចន្លោះឆ្នាំ ១៨៥៦ និង ១៨៦៣ ដោយគាត់បានបង្កាត់សណ្តែកព័រ និងភាវរស់ផ្សេងៗទៀត ហើយបានបង្កើតជាច្បាប់តំណពូជ ឬ ច្បាប់នៃមរតក ម៉ង់ដែល ។ គាត់បានបោះពុម្ពផ្សាយស្នាដៃរបស់គាត់នៅឆ្នាំ ១៨៦៦ ដោយបង្ហាញពីសកម្មភាពនៃ “ កត្តា ” ដែលមើលមិនឃើញដែលសព្វថ្ងៃគេស្គាល់ថាជាហ្សែនក្នុងការកំណត់លក្ខណៈនៃសារពាង្គកាយ។ ជីវិត និង អាជីព ម៉ង់ដែល គាត់ជាកូនប្រុសរបស់លោកអង់តូនីស និង អ្នកស្រីរ៉ូស៊ីន (Schwirtlich) ម៉ង់ដែល មានបងស្រីចាស់ម្នាក់ឈ្មោះ វើរ៉ូនីកា និងម្នាក់ទៀតឈ្មោះ ថេរ៉េសា ។ ពួកគេបានរស់នៅនិងធ្វើការនៅកសិដ្ឋានមួយដែលត្រូវបានគ្រប់គ្រងដោយគ្រួសារម៉ង់ដែលContinue reading “ប្រវត្តិ ចូហាន ម៉ង់ដែល(១៨២២-១៨៨៤)”